ព័ត៌មានជាតិ

សាហាវណាស់! ជនជាតិចិន វាយទាត់ធាក់ខ្មែរ រួចចាប់បញ្រ្ចកឲ្យផឹកទឹកសាប៊ូ ត្រូវបានគេជួយទាន់ កុំអី….

កណ្ដាលៈ ករណីហិង្សាដោយចេតនាមួយ កើតទ្បើងក្នុង បន្ទប់ស្នាក់របស់ជនសង្ស័យ ក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ឡេវ គឹមស៊ាង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ អ្នកបកប្រែចិន នៅការដ្ឋានសំណង់ភូមិព្រែកស៊ឹង ។ ជនសង្ស័យឈ្មោះ ចាង ឈិនលាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ មេការសំណង់ ។

ដំណើររឿងហេតុ៖ ជនរងគ្រោះ គឺជាអ្នកបកប្រែភាសារខ្មែរ-ចិន ធ្វើការនៅក្នុងក្រុមហ៊ុន ជាមួយជនសង្ស័យ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរង គ្រោះឲ្យមកបន្ទប់ស្នាក់នៅរបស់ខ្លួន រួចបានឲ្យជនរងគ្រោះ ចូលក្នុងបន្ទប់ ដោយបានចាក់គន្លឹះ និងចាក់សោទ្វារ នៅក្នុងបន្ទប់នោះ មានជនសង្ស័យ និង បុរសជនជាតិចិនពីរនាក់ រួមនិងអ្នកបកប្រែខ្មែរម្នាក់។

ភ្លាមនោះជនសង្ស័យ បានយកកាំបិតប៉័ងតោចំនួន០២ កាប់ទៅលើបុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរងរបួស ។ ក្រោយមកបានមកវាយទាត់ធាក់ និងដាល់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសពេញផ្ទៃមុខ និងដងខ្លួន ដោយពុំមាននរណាជួយឡើយ រួចបានយកដែកវាយក្បាល និង បានយកសាប៊ូចាក់បញ្ច្រកឲ្យជនរងគ្រោះផឹក តែជនរងគ្រោះបិទមាត់មិនព្រមផឹក។

លុះក្រោយមកប្អូនជីដូនមួយជនរងគ្រោះ ដែលធ្វើការនៅទីនោះមកឃើញ ក៏បានប្រាប់ទៅក្រុមគ្រួសារ ពេលទទួលបានដំណឹងដូចនេះ ម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានមកដល់ធាក់ទ្វារចូលជួយសង្គ្រោះ និងបាននាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសវៀតណាម ។

ដោយនៅព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល ទើបជនរងគ្រោះត្រលប់ពីមន្ទីរពេទ្យវិញ និងមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលសំពៅពូន ។

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ ចាង ឈិនលាន បាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់