ព័ត៌មានជាតិ

Update៖ យុវជន​ញៀន​ថ្នាំ​ម្នាក់​ ខឹង​បងប្រុស​ស្តីបន្ទោស​ឲ្យ​ឈប់​ប្រើប្រាស់​គ្រឿងញៀន​ សម្រេចចិត្ត​ចង.ក​សម្លាប់​ខ្លួន​

ភ្នំពេញៈ យុវជន​ញៀន​ថ្នាំ​ម្នាក់​ បន្ទាប់​ពី​ចេញពី​មណ្ឌល​កែប្រែ​គ្រឿងញៀន​ឱកាស​ខ្ញុំ​រយៈ​០៦​ខែ​ ហើយ​បងប្រុស​យក​ត្រឡប់​មក​ផ្ទះ​វិញ​ ​នៅ​តែ​ដើរ​ផឹកស្រា​ស្រវឹង​ និង​សេព​គ្រឿងញៀន​បន្ត​ទៀត​នោះ​ ត្រូវ​បាន​បងប្រុស​ស្តី​ បន្ទោស​និង​គំរាម​យក​ទៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ឱកាស​ខ្ញុំ​វិញ​ ដើម្បី​បន្សាប​គ្រឿងញៀន​បន្ត​ទៀត​ ក៏​កើត​ចិត្ត​ខឹង​នឹង​បង​បង្កើត​ខ្លួន​រហូត​ឈាន​ ដល់​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ​នៅ​លើ​ដើម​ស្តៅ​ ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ វេលា​ម៉ោង​៧​និង​៣០​នាទី​ ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩​ ។​

​តាម​របាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ អ៊ឹម​.​ចាន់​ប្រ​សេត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ទីលំនៅ​ផ្ទះ​លេខ​៨៨​ស្ទួន​ ផ្លូវ​បេតុង​ ភូមិ​កោះន​រា​ សង្កាត់​ និរោធ​ខណ្ឌ​ ច្បារ​អំពៅ​។​

​ប្រភព​ព័ត៌មាន​ដែល​ក្តាប់​បាន​ពី​ឈ្មោះ​ អ៊ឹម​.​ចាន់​ប្រសើរ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ លក់ដូរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ខណ្ឌ​ច្បារ​អំពៅ​ ដែល​ត្រូវជា​បងប្រុស​បង្កើត​ជន​រង​គ្រោះ​ បានអោយ​ដឹង​ថា​ កន្លង​មក​ប្អូនប្រុស​គាត់​ប្រើប្រាស់​គ្រឿងញៀន​ និង​ផឹកស្រា​ជា​ប្រចាំ​ រួច​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ឱកាស​ខ្ញុំ​រយៈពេល​៦​ខែ​ លុះដល់​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៩​ គាត់​ក៏​ទៅ​យក​ប្អូន​មក​ផ្ទះ​វិញ​។​

​នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​០០​នាទី​ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ដេក​នៅ​លើ​ផ្ទះ​ ពេល​នោះ​គាត់​ក៏​ស្តីអោយ​ថា​ បើ​ឯង​នៅ​តែ​ផឹក​និង​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ អញ​និង​ចាប់​ដាក់​មណ្ឌល​ទៀត​ហើយ​ ពេល​នោះ​ប្អូន​គាត់​ខឹង​ក៏​យក​សារុង​របស់​ម្តាយ​ហែក​ជា​ចំណង​ រួច​គាត់​ក៏​ថា​ បើ​ឯង​ចង.ក​កុំ​ចង​នៅ​ក្នុងផ្ទះ​ទៅ​ចង​ខាងក្រៅ​ទៅ​ រួច​ក៏​ចេញ​ទៅ​ក្រៅ​ផ្ទះ​បាត់​ ។​ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​អ្នក​ជិតខាង​មក​ប្រាប់​គាត់​ថា​ ប្អូនប្រុស​បាន​ចង.ក​ឡើង​ហើម​ស្អុយ​ស្លាប់​បាត់​ទៅ​ហើយ​។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ៖​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង.ក​ ធ្វើ​អត្តឃាត​។​ បច្ចុប្បន្ន​ សាកសព​ប្រគល់​អោយ​បងប្រុស​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់