ព័ត៌មានជាតិ

គ្រាន់តែមើលសោះ! អ្ហែងមើលមុខស្អីហា!….

ភ្នំពេញៈ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ខណៈដែលដើរកាត់កន្លែងស៊ីផឹកមួយកន្លែង ហើយគ្រាន់តែមើលមុខក្រុមក្មេងទំនើងដៃឆៅសោះ ស្រាប់តែក្រុមក្មេងទំនើបទាំងនោះ បានលោតស្ទុះយកខ្សែក្រវ៉ាត់និងដុំថ្មព្រួតវាយបណ្តាលឲ្យរងរបួសបែកមុខធ្ងន់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចកំពង់ដ អរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីខាងបក្ខពួក ដែលជាក្រុមបង្កបានឲ្យដឹងថា មុនពេលពេលកើតហេតុ ពួកគេបានអង្គុយផឹកស៊ីលេងបាល់ នៅកន្លែងកើតហេតុ ខណៈនោះ បុរសរងគ្រោះម្នាក់បានដើរកាត់ ហើយបានមើលមុខទៅក្រុមដៃដល់ ធ្វើឲ្យក្រុមក្មេងដៃដល់ កាប់ឆៅ ដែលមានប្រុសស្រី១០នាក់ជាង ជិះម៉ូតូជាច្រើនគ្រឿងនេះស្រែកថា អ្ហែងមើលមុខអីហា! ភា្លមៗនោះក៏លោតស្ទុះយកខ្សែក្រវ៉ាត់និងដុំថ្ម វាយទៅលើបុរសរងគ្រោះខាងលើវាយយកៗ បណ្ដាលឲ្យរងរបួសបែកក្បាលបែកមុខហូរឈាមស្រោចពេញដេកលើថ្នល់ រួចក្រុមជនសង្ស័យក៏ជិះម៉ូតូរត់រួចបាត់ សល់តែ២នាក់ដែលជាបក្ខពួក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍នគរបាលចតុមុខ ចំណែកជនរងគ្រោះបានបញ្ចូនទៅមន្ទីពេទ្យកាល់ម៉ែត្រ ៕

មតិយោបល់