ព័ត៌មានជាតិ

រថយន្ត ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅផ្លូវជាតិលេខ១

ស្វាយរៀង: នៅវេលាម៉ោង១ និង៤៥រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ លើផ្លូវជាតិលេខ១ ក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាលប្រុស ២ នាក់ (អ្នកបើក និងរួមដំណើរម៉ូតូ) ។

មូលហេតុ៖ ម៉ូតូបើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ កងកម្លាំងនគរបាលអន្តរាគមន៍ខេត្ត សហការជាមួយកម្លាំង នគរបាលស្រុកស្វាយទាប ក្រុមរថយន្តសង្គ្រោះរបស់ការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ចេញអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះផងដែរ៕

មតិយោបល់