ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដឹកនាំដោយលោកវរៈសេនីយ៍ឯក អ៊ំ ផាន អធិការ បានសាកសួរជនសង្ស័យឈ្មោះ ឃាក ចិត្រ ដែលខេត្តត្បូងឃ្មុំចាប់បាននោះ។
ជាលទ្ធផលការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្សពួកខ្លួន បានមកធ្វើសកម្មភាពលួច មានស្ថានទម្ងន់ទោស ចំនួន៣លើក។ លើកទី១.នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ក្រុមខ្លួនមានគ្នាចំនួន៥នាក់៖
១/ឈ្មោះ ឃាក ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ ភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ
២/ឈ្មោះ សឺ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិអណ្តូង ឃុំគងជ័យ ស្រុកអូរាំងឪ
៣/ឈ្មោះ ហ័ង ភេទប្រុស អាយុ១៨ឆ្នាំភូមិអូសំម្រាយ ឃុំគងជ័យ ស្រុកអូរាំងឪ
៤/ឈ្មោះ វុទ្ធី សំអូន (ហៅប៊ូម) ភេទប្រុស អាយុ២០ឆ្នាំ ភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ
៥/ឈ្មោះ ភាព ភេទប្រុស អាយុ១៨ឆ្នាំ មិនស្គាល់អាស័យដ្ឋាន។
ដោយយកបានម៉ូតូសង់១គ្រឿង យកទៅលក់នៅឃ្លាំងរំសេវ និងកាប់ជនរងគ្រោះអោយរបួស ។
លើកទី២.នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ មានគ្នា៥នាក់៖
១/ឈ្មោះ ឃាក ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ ភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ
២/ឈ្មោះ ករុណា ភេទប្រុស អាយុ១៩ឆ្នាំ ភូមិអណ្តូង ឃុំគងជ័យ ស្រុកអូរាំងឪ
៣/ឈ្មោះ សូណា ភេទប្រុស អាយុ១៩ឆ្នាំ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ
៤/ឈ្មោះ ឌី ភេទប្រុស អាយុ១៩ឆ្នាំ ភូមិលេខ៦ ឃុំគងជ័យ ស្រុកអូរាំងឪ
៥/ឈ្មោះ លាភ ភេទប្រុស អាយុ១៨ ភូមិលេខ៦ ឃុំគងជ័យ ស្រុកអូរាំងឪ
ដោយយកបានម៉ូតូ១គ្រឿងម៉ាកសង់ លក់នៅឃ្លាំងរំសេវ ។
ចំណែកលើកទី៣.នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ បក្ខពួកខ្លួនមានគ្នា៥នាក់៖
១/ឈ្មោះ ឃាក ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ ភូមិអណ្តូង ឃុំគងជ័យ ស្រុកអូរាំងឪ
២/ឈ្មោះ ស៊ឺ ភេទប្រុស អាយុ១៩ឆ្នាំ ភូមិអណ្តូង ឃុំគងជ័យ ស្រុកអូរាំងឪ
៣/ឈ្មោះ អាហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ភូមិអូសំម្រាយ ឃុំគងជ័យ ស្រុកអូរាំងឪ
៤/ឈ្មោះ វុទ្ធី សំអូន (ហៅប៊ូម) ភេទប្រុស អាយុ២០ឆ្នាំ ភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ
៥/ឈ្មោះ អាភាព ភេទប្រុស អាយុ១៨ឆ្នាំ មិនស្គាល់អាស័យដ្ឋាន
ដោយយកបានម៉ូតូម៉ាកសង់១គ្រឿង លក់នៅឃ្លាំងរំសេវ ។
បច្ចុប្បន្នបក្ខពួកខ្លួន ត្រូវបានសមត្ថកិច្ច ចាប់ដាក់គុកមួយចំនួនហើយ។ ហើយចំពោះករណីទាំង៣នេះ សមត្ថកិច្ចបាន និងកំពុងរៀបចំឯសារបញ្ជូនទៅការិយាល័យជំនាញផងដែរ៕
មតិយោបល់