ព័ត៌មានជាតិ

កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​ឲ្យមាន​លទ្ធភាព​ចូល​រៀន ជាមួយនឹង​អង្គការ​កសាង​ក្តីសង្ឃឹម​កម្ពុជា

សៀមរាប​៖​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​ឲ្យមាន​លទ្ធភាព​ចូល​រៀន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀ​ខេត្តសៀមរាប​ក្នុង​ការជំរុញ​ឲ្យ​និស្សិត​អាហារ​រូបករណ៍​របស់ខ្លួន​មក​ទទួល​ការបណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​នេះ​។​

​លោក Kenneth Okoh​នាយក​គ្រប់គ្រង​ទូទៅ​អង្គការ​កសាង​ក្តីសង្ឃឹម​កម្ពុជា​បាន​មាន​ប្រសា​ស ន៍​ថា អង្គការ​របស់​លោក​បាន​ធ្វើ​សកម្មភាព​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ដូចជា​ការជួយ​ដល់​កុមា​កំព្រា កុមារ​ដែល​មាន​គ្រួរ​សា​ជីវភាព​ក្រីក្រ​ឲ្យមាន​លទ្ធភាព​ចូល​រៀន​ដូច​អ្នក​ដ៍ទៃ​ចាប់ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​សាកល​។ ហើយ​កន្លងមក​អង្គការ​របស់​លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ច្រើន​ជាមួយ​សាកលវិទ្យាល័យ​នានា​ក្នុង​ពិភពលោក​ក្នុង​ការជំរុញ​ឲ្យ​និស្សិត​អាហារ​រូបករណ៍​របស់​ខ្លួន​ទៅ​ទទួល​ការបណ្តុះបណ្តាល​។​

​ហើយ​នៅ​ថ្ងៃនេះ​អង្គការ​កសាង​ក្តីសង្ឃឹម​កម្ពុជា​បាន​សម្រច​ចុះ​កិច្ចព្រមព្រៀង​ជាមួ​យសាក​ល​វិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀ​ខេត្តសៀមរាប​ក្នុង​គោលបំណង​ទី​១​ជំរុញ​ឲ្យ​និស្សិត​អាហារ​រូបករណ៍​របស់ខ្លួន​ដែល​រស់នៅ​ខេត្ត​សៀមរាប​មក​ទទួល​ការបណ្តុះបណ្តាល​នៅ​ទីនេះ​ទី​២​ចូល រួម​ស្រាវជ្រាវ​បង្កើត​កម្មវិធីសិក្សា​ថ្មីៗ​ដែល​ទីផ្សារ​ការងារ​កំពុងមាន​តម្រូវការ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀមាន​ការងារ​គ្រប់ ៗ​គ្នា​។​
​លោក​បាន​បញ្ជាក់ថា ការ​ដែល​អង្គការ​រប​ស់លោក​សម្រេច​ជ្រើ​រើ​យក​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀ​មុនគេ គឺ​ដោយសារតែ​មើលឃើញថា សាកលវិទ្យាល័យ​នេះ​គុណភាព​នៃ​ការ បណ្តុះបណ្តាល​មាន​ការល្អប្រសើរ​ជាង​គេ​នៅក្នុង​ខេត្ត​សៀមរាប​។​

​លោក រស់ ប៊ុន​ធី សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀបាន​មានប្រសាសន៍ថា​ដើម្បី​ពង្រឹង​គុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា ឲ្យមាន​លក្ខណៈ​ស្តង់ដា​សាកលវិទ្យាល័យរ​បស់​លោក​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​សម្រាប់ បណ្តុះ​បណ្តា​ដោយ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀបាន​សហការ​ជាមួយ​ដៃគូរ​អន្តរជា​តិ​ជាច្រើន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​កែ​លំ​ម្អរក​ម្ម​វិធី​សិក្សា និង​បង្កើត​កម្មវិធីសិក្សា​ថ្មីៗ​ដែល​ទីផ្សារ​ការងារ​បាន​កំពុងតែ​ត្រូវការ​។​លោក​បាន​បញ្ជាក់ថា និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៍​អេយ​សៀប្រមាណ​ជាង​៨០%​បាន​ទទួល​បាន​ការងា​រ​ធ្វើ​៕
2014-10-22_220344

មតិយោបល់