ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់តាមដីកាតុលាការ ពីបទ….

កំពង់ស្ពឺ: ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជ
អាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោក វរ:សេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បាន
ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខុំ អ៊ឹម ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំខាងលើ។

តាមដីបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរលេខ១២០ ដ.ប.ច ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ពីបទរក្សាទុក ប្ញុជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់