ព័ត៌មានជាតិ

ឃើញហើយចង់ស្លុត! បុរសម្នាក់ ជិះម៉ូតូដឹកឈើ មិនប្រយ័ត្នដួល ត្រូវឈើសង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម

ក្រចេះ: នៅវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង នៅចំណុចផ្លូវលំត្រពាំងទូក ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ដោយម៉ូតូម៉ាកវេវអេស ពណ៌ក្រហម គ្មានស្លាកលេខ ដឹកឈើ បើកបរដោយឈ្មោះ ឈុន ភា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ធ្វើដំណើរពីលិចឆ្ពោះទៅកើត បានបើកបរខ្វះការប្រុងប្រយ័ត្នក៏ដួល ត្រូវឈើសង្កត់ពីលើ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ និងឈើ រួមទាំងសព ត្រូវបានប្រគល់ជូនបងប្អូនក្រុមគ្រួសារជនរងគ្រោះ៕

មតិយោបល់