កំពង់ចាមៈ នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះអគ្គិភ័យមួយកើតឡើង ចំណុចដេប៉ូលក់គ្រឿងសំណង់ របស់ឈ្មោះ រុន សុខថេន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មានទីតាំងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យក្រុមពន្លត់អគ្គិភ័យចេញរថយន្តចំនួន ៤គ្រឿង ក្នុងនោះរថយន្តស្រុកកំពង់សៀម ១គ្រឿង រថយន្តរបស់ស្នង ការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់។
ករណីអគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ២១និង៣០នាទី ដោយប្រើប្រាស់អស់ទឹក ១៦រថយន្ត៕
មតិយោបល់