ព័ត៌មានជាតិ

​អ្នកណាមិនភ័យ! ចុះពីផ្ទះមកឃើញបែបនេះ…

កោះកុងៈ នៅវេលាម៉ោង២និង១៥នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិល័យបច្ចេកទេសខេត្ត. កម្លាំងមន្ទីរសុខាភិបាលខេត្ត និងលោកមេភូមិ២ សង្កាត់ដងទង់ តាមបទបញ្ជារបស់លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះពិនិត្យសាកសពចងកសម្លាប់ខ្លួនឯង នៅចំណុចក្រោមដើមឈើមុខផ្ទះ នៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយពីធ្វើការពិនិត្យរួចកម្លាំងយើងបានឲ្យដឹងថា សាកសពឈញមោះ អ៊ឹម ឡុម ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិសង្កាត់កើតហេតុ បានយកខ្សែលីឡុងពណ៌ខ្មៅមកចងក។
សាកសព ត្រូវបានកម្លាំងយើងប្រគល់ជូនទៅឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់