រយៈពេលមួយខែកន្លងផុតទៅ នៅថ្ងៃទី ៤ ខែសីហា សួនសត្វ Vienna បានស្វាគមន៍ចំពោះកូនប្រមាតូចមួយនៅអាមេរិកខាងជើង។
កូនប្រមាញីមួយក្បាលនេះមានទម្ងន់តែ 1,3 ផោន ស្មើរនឹង 0,6 គីឡូក្រាម ក្នុងពេលពិនិត្យដំបូងរបស់វេជ្ជសាស្ត្រ ប៉ុន្តែមានការរីកធំធាត់យ៉ាងរហ័យពីមួយថ្ងៃទៅមួយថ្ងៃ។អ្នកថែសួនសត្វបាននិយាយថា បើទោះជានៅតែបៅដោះមេរបស់វាក៏ដោយ ក៏កូនប្រមាមួយនេះដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលនូវចំណីបន្ថែមដូចជា ការ៉ុត ផ្លែប៉ោម ឆៃថោវ និងរុក្ខជាតិផ្សេងទៀត។
ខាងសួនសត្វបានឲ្យដឹងថា មេរបស់សត្វប្រមានេះ អាចនឹងឈប់បំបៅដោះវាប្រហែលជាពីរសប្តាហ៍ទៀត។ ពួកគេសង្ឃឹមថាធ្មេញរបស់វានឹងមានវិវឌ្ឍន៍បានរឹងមាំ ដែលអាចស៊ីផ្លែឈឺ និងបន្លែបានក្នុងពេលឆាបៗនេះ៕
ព័ត៌មានជាតិ
មតិយោបល់