ព័ត៌មានជាតិ

មុខសញ្ញាចោរគាស់ផ្ទះនាពេលរាត្រី ពេលនេះឃាត់ខ្លួនបានហើយ

កំពង់ស្ពឺៈ នៅវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលត្រែងត្រយឹង បានល្បាតពួនស្ទាក់ប្រទះឃើញមុខសញ្ញាសង្ស័យ និងបានឃាត់ខ្លួន យកមកសួរនាំ។

ជនសង្ស័យឈ្មោះ ភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចគាស់ផ្ទះ របស់ឈ្មោះ ជាម វ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ នៅវេលាម៉ោង០០ និង៤៨នាទីថ្ងៃកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដោយដកហូតបានសម្ភារៈមួយចំនួនរួមមាន៖ ទុល្វីសដងវែងចំនួន០១ ទូរស័ព្ទអិនចុចពិលចំនួន០១ ស្រោមបិទមុខចំនួន០១។

តាមព័ត៌មានបញ្ជាក់នគរបាលជំនាញព្រហ្មទណ្ឌថា មុខសញ្ញាសង្ស័យនេះ ធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំចំនួន០២លើក មកហើយ «ពីបទលួច»

បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនមុខសញ្ញាសង្ស័យ រួមជាមួយវត្ថុតាង ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕

មតិយោបល់