ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកបុករថយន្តសាលារៀនភាសារអង់គ្លេស អេ អ៊ី ធី បណ្ដាលឲ្យរបួសមនុស្ស ២១នាក់ សុទ្ធសឹងជាសិស្ស

កណ្ដាល: កាលពីវេលាម៉ោ១៩ និង៤០នាទីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំបុក ជាមួយរថយន្តដឹកសិស្សសាលាភាសារអង់គ្លេស អេ អ៊ី ធី)។

ហេតុការណ៍នេះ បណ្តាលឲ្យរបួសមនុស្សចំនួន ២១នាក់ (ស្រី ១៥នាក់) ក្នុងនោះរបួសធ្ងន់ ០៥នាក់ (ស្រី) និងរបួសស្រាល ១៦នាក់(ស្រី ១០នាក់) ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរបង្អែកស្រុកពញាឮ និងគ្លីនិកប្រាក់សំអន។

ជនរងគ្រោះឈ្មោះ៖
១- សៀម សុខទីន ភេទប្រុស អាយុ ១៥ឆ្នាំ
២- កឿង ថារី ភេទស្រី អាយុ ១៦ឆ្នាំ
៣- ង៉ា លីហ្សា ភេទស្រី អាយុ ១៥ឆ្នាំ
៤- អឿន សុខណាន ភេទស្រី អាយុ ១៤ឆ្នាំ
៥- ចក់ ជីវ័ន្ត ភេទប្រុស អាយុ ១៣ឆ្នាំ
៦- ញ៉ឹល ស្រីយ៉ា ភេទស្រី អាយុ ១៥ឆ្នាំ
៧- រដ្ឋា ណាវី ភេទស្រី អាយុ ១៤ឆ្នាំ
៨- ម៉ៃ ស្រីណូ ភេទស្រី អាយុ ១៧ឆ្នាំ
៩- ម៉ា អារីយ៉ា ភេទស្រី អាយុ ១៥ឆ្នាំ
១០- យ៉ា ណារីផល ភេទស្រី អាយុ ១៤ឆ្នាំ
១១- សុទ្ធ រតនះស្រីពេជ្រ ភេទស្រី អាយុ ១៤ឆ្នាំ
១២- វឿន ស្រីល័ក្ខ ភេទស្រី អាយុ ១៣ឆ្នាំ
១៣- ហេង វីសាំង ភេទស្រី អាយុ ១៤ឆ្នាំ
១៤- សេក ធារ័ត្ន ភេទប្រុស អាយុ ១៥ឆ្នាំ
១៥- យ៉ុន ចរិយា ភេទស្រី អាយុ ១២ឆ្នាំ
១៦- ហ៊ុម ស្រីណា ភេទស្រី អាយុ ១៥ឆ្នាំ
១៧- ឆន លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ
១៨- ចាន់ រ៉ាយុទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ
១៩- ទួន វណ្ណះ ភេទស្រី អាយុ ១៥ឆ្នាំ
២០- កាន់ គឹមហេង ភេទប្រុស អាយុ ១៥ឆ្នាំ
២១- ហ៊ុន ធរណិនូ ភេទប្រុស អាយុ ១២ឆ្នាំ។ អ្នកទាំង២១នាក់ មានទីលំនៅភូមិពញាឮ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI (ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក) ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-7642 (ជារថយន្តបង្ក) អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បានធ្វើដំណើរពីជើងទៅត្បួង។ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តដឹកសិស្សមួយគ្រឿង ម៉ាក SSANG YONG ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-3270 ដែលកំពុងឈប់ដាក់សិស្ស ចូលលំនៅដ្ឋាន មានទិសដៅស្របគ្នាពីជើងទៅត្បូង អ្នកបើកឈ្មោះ អុន ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក HYUNDAI បើកលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែអ និងយកវត្ថុតាង ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលរដ្ឋបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

មតិយោបល់