ព័ត៌មានជាតិ

First News: រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា លើកំណាត់ផ្លូវជាតិលេខ៤

ភ្នំពេញ:បើតាមភ្នាក់ងារ Post News បាន រាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតដោយសាររថយន្ត៣គ្រឿងបានបុកបន្តកន្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្តុបទំនប់កាប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ដង្កោ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត ឡិចស៊ិស RX330 ពណ៌ស ស្លាកលេខ 2AQ-3333 មួយគ្រឿងបានឈប់ស្ដុប និងមានរថយន្តក្រុងបានមកឈប់ពីក្រោយ ស្រាប់តែមានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត អូលែរ មួយគ្រឿងបើកមកពីក្រោយជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកគូទរថយន្តក្រុង ហើយរថយន្តក្រុងបន្តទៅបុករថយន្តឡិស៊ីសតែម្ដង បណ្ដាលឲ្យរថយន្តទាំង៣គ្រឿងខូចខាតយ៉ាងដំណំ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយកើតហេតុកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ និងអូសយករថយន្តទាំង៣គ្រឿងខាងលើមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់