ព័ត៌មានជាតិ

ករណីបុរសម្នាក់ធ្លាក់ពីលើយ៉មុខមន្ទីរពេទ្យជោរៃស្លាប់

ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានសោម៉ាឡេតមកមួលដោះខ្ចៅ តែដោះមិនរួចក៏យកម៉ាឡេតដំខ្ចៅ ស្រាប់តែបែក កញ្ចក់សំយាប ធ្លាក់ចុះមកក្រោម រងរបួសធ្ងន់ ស្ថិតត្រង់ចំណុចយ៉ខាងមុខមន្ទីរពេទ្យជោរៃ ទីតាំងគ្មានលេខ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ហើយស្លាប់នៅវេលាម៉ោ ង ១២:២៥នាទី ជនរ ងគ្រោះ ក៏ស្លា ប់នៅ ក្នុង បន្ទប់សង្គ្រោះបន្ទាន់មន្ទីរ ពេទ្យ ជោរៃ ។

ជនរងគ្រោះឈ្មោះ លី ដានី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅផ្ទះគ្មានលេខ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅវេលាម៉ោង ១២និង៣០នាទីក្នុងបន្ទប់សង្គ្រោះបន្ទាន់មន្ទីរពេទ្យជោរៃ)។

យោងតាមប្រភពព័ត៌មានពីឈ្មោះ ហុល ហៃ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលជាកម្មកររួមការងារជាមួយគ្នា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទី មេការបានបែងចែកការងារឲ្យទាំង ៤នាក់ ធ្វើការងាររៀងៗ ខ្លួន តែពុំទាន់បានធ្វើទេ ហើយក៏នាំគ្នាឡើងតាមអន្ទា ទៅលើដំបូលយ៉កញ្ចក់ រួចមេការក៏ឡើ ងដែរ ពេលនោះ ជនរងគ្រោះបានយកដែ កដាក់លើធ្នឹមកញ្ចក់ និងយកសោម៉ាឡេត មកមួលដោះខ្ចៅតែដោះមិនរួច ក៏យកម៉ាឡេតដំខ្ចៅ ស្រាប់តែបែកកញ្ចក់ធ្លាក់ជនរងគ្រោះចុះមកក្រោម បណ្តាលឲ្យរបួសរបួសធ្ងន់ ហើយលើកយកមកសង្គ្រោះនៅមន្ទីរពេទ្យជោរៃតែម្ដង។

សន្និដ្ឋាន៖ សមត្ថកិច្ចជំនាញថា ជនរងគ្រោះធ្លាក់មកប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ក្រោយមកបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់