ព័ត៌មានជាតិ

សុទ្ធតែអាយុក្មេងៗ! នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​

​ភ្នំពេញ: យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ វេលា​ម៉ោង​១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ចំនួន ០២​នាក់​រួមមាន ៖ ១-​ឈ្មោះ ម៉េង គាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក ស្នាក់​បន្ទប់​ជួល សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ និង​២-​ឈ្មោះ សោម ទ្រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក ស្នាក់​បន្ទប់​ជួល សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​​

សម្ភារ:​ដកហូត ៖​ក្រាម​ស​ថ្លា​០២​កូន​ថង់​តូច ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់