ភ្នំពេញៈ កម្មករសំណងម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយគាបជាប់ក្នុងកន្លែងជណ្ដើរយន្ត ក្នុងការដ្ឋានមួយកន្លែង ដោយមិនដឹងមូលហេតុនៃការធ្លាក់នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅត្រួតពិនិត្យភ្លាមៗ ។
ករណីមនុស្សធ្លាក់ពីលើអគារ ការដ្ឋាននៅវេលាម៉ោង ជាង១១ព្រឹកថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះ ផល សុភ័ណ្ឌ អាយុ ៤០ឆ្នាំ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។
បច្ចុប្បន្នសមត្ថកិច្ច កំពុងចុះពិនិត្យ៕
មតិយោបល់