សៀមរាបៈ នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យផ្ទុះធុងហ្គាស ក្នុងហាងបញ្ជូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ការខូចខាត៖ ហាងបញ្ចូលហ្គាសមួយទាំងស្រុង ម៉ូតូចំនួន០២គ្រឿង រថយន្តដឹកហ្គាសចំនួន ០១គ្រឿង។
ករណីនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង ទើបអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង៕
មតិយោបល់