ព័ត៌មានជាតិ

ព្រលឹងចុងសក់! ស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវដើមចន្ទគីរីរលំសង្កត់ពីលើ បណ្ដាលឲ្យរបួសធ្ងន់

ស្វាយរៀង: សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង៦ និង ៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លើផ្លូវបែកជាបួនទាល់មុខក្លោងទ្វារវត្តសន្តិភាពហៅខ្លាហើរ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់/ក្រុងស្វាយរៀង មានករណីស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវដើមចន្ទគីរីរលំសង្កត់ពីលើ​ បណ្តាលឲ្យរងរបួស់បាក់ភ្លៅ។

ស្ត្រីរងគ្រោះឈ្មោះ គយ រុំ អាយុ ៥៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសម្ដីពីស្រ្តីរងគ្រោះ បានឲ្យដឹង៖ នៅមុនពេលកើតហេតុ គាត់ និងប្អូនស្រីបង្កើត បានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការសំណង់។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានដើមចន្ទគីរីបាក់រលំសង្កត់ពីលើតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង៕

មតិយោបល់