កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ ពុធ ៤កើត ខែ ចេត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១វេលាម៉ោង ១១:១០នាទីមានករណីអំពើលួច(ម៉ូតូ)ចំណុចកើតហេតុភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ហាស់ សោភណ្ឌ័ ភេទ ប្រុស អាយុ ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុខរបរ កសិករ។
ជនសង្ស័យឈ្មោះ ថន ចិត្រា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅម្តុំ រង្វង់មូលជ្រោយចង្វារ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
1-ម៉ូតូមួយគ្រឿងម៉ាក ហុងដា c125 ស៊េរីឆ្នាំ ២០០៧ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 Y 3371(របស់ជនគ្រោះ)
2-ទូរស័ព្ទដៃ០១ គ្រឿងម៉ាក Samsung note 3 ពណ៌ស។
នៅថ្ងៃទីខែឆ្នាំមុនពេលកើតហេតុជនសង្ស័យបានហៅអ្នករត់ម៉ូតូឌុបមួយគ្រឿងម៉ាក ហុងដាមិនចាំស៊េរី អោយឌុបខ្លួនចេញពី ការ៉ាសសាំងក្បែរ វង្វេងមូលគួចកាណុង គល់ស្ពានជ្រោយចង្វារ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកតាមផ្លូវពោធិចិនតុងឆ្ពោះមកទិសខាងត្បូង ពេលជិះមកដល់ពាក់កណ្ដាលផ្លូវខ្លួនបានប្រាប់អ្នករត់ម៉ូតូឌុប អោយចេះតែជីះទៅចាំខ្លួនអោយលុយ រហូតមកដល់កន្លែងកើតហេតុ ជនសង្ស័យបានឃើញម៉ូតូរបស់ខ្លួនជនរងគ្រោះទុកនៅចិញ្ចើមផ្លូវ នឹងមានសោនៅជាប់នឹងម៉ូតូ ខ្លួនបានអោយម៉ូតូឌុបជិះទៅហួសហើយជិះត្រលប់មកវិញ ហើយជនសង្ស័យបានអោយម៉ូតូឌុបឈប់នៅក្បែរម៉ូតូជនរងគ្រោះរួចអោយលុយថ្លៃម៉ូតូឌុប ១៨.០០០រៀលរួចអ្នករត់ម៉ូតូឌុបបានជិះទៅបាត់ទៅ ចំណែកឯជនសង្ស័យបានដើរទៅជិះម៉ូតូរបស់ខ្លួនជនរងគ្រោះជិះចេញ តែត្រូវជនរងគ្រោះឃើញក៏ស្រែកថាចោរៗ ពេលនោះប្រជាជនដែលនៅក្បែរនោះនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ រហូតមកដល់ទំនប់៩៤ ភូមិ អំពៅព្រៃ ឃុំ កណ្តោកស្រុកកណ្តាលស្ទឹង ត្រូវបានប្រជាការពារនិង សមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ និងបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់