ភ្នំពេញៈ បុរសម្នាក់ជាសន្តិសុខរោងចក្រ បានបែកក្បាលធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលឿន ទៅបុករថយន្តយីឌុប ខ្ទាតចូលក្រោមកង់ កិនចំក្បាលស្លាប់មួយរំពេច។
ហើយរថយន្តព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រតៃកុងបានឈប់រថយន្តចុះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវហាន់ណូយ កែងនិងផ្លូវឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ម៉ា រ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបសន្តិសុខរោងចក្រស្នាក់ភូមិត្រពាំងវែង សង្កាត់គោរការ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមប្រភពពីកន្លែកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តយីឌុបក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2628 ធ្វើដំណើរពីត្បូង ទៅជើងបានបត់ឆ្វេងឡើង មហាវីឈ្នះឈ្នះ ខណៈនោះ មានបុរសម្នាក់ ជិះម៉ូតូMSX ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HF-6766 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវឈ្នះឈ្នះ ក្នុងល្បឿនលឿន បានជ្រុលទៅបុកពេញទំហឹងចំកង់រថយន្ត បណ្ដាលឲ្យខ្ទាតចូលក្រោមកង់រថយន្ត កិនចំក្បាលធ្លាយខួរស្លាប់មួយរំពេច។
ភ្លាមៗនោះរថយន្តខាងលើ មិនឈប់ទេ ព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ តៃកុងបានចុះគេចខ្លួនបាត់ ដោយទុករថយន្តចោល។
ក្រោយកើតហេតុសមត្ថិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ រួចកបានទាក់ទងជំនាញ មកវាស់វែងយករថយន្ត និងម៉ូតូទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ដើម្បីរងចាំក្រុមម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពរងគ្រោះ សមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារ យកទៅស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់