សៀមរាបៈ យោងតាមផេករបស់ អគ្គិសនី សៀមរាប បានឲ្យដឹងថា ទីតាំងការ៉ាស់ បញ្ចូលហ្គាសរថយន្ត(LPG) មួយកន្លែងស្ថិត
នៅតាមបណ្តោយផ្លូវលោក តាណឺយ ទល់មុខមន្ទីរពេទ្យនាគទេព ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ផ្ទុះហ្គាសបណ្តាលឲ្យមានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបានកើតឡើងនាវេលាម៉ោងប្រមាណជាជាង ១និង០០ នាទីរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ។ ករណីនេះបានបណ្តាលឲ្យមានកាឆេះខូចខាតដល់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនចរន្ត តង់ស្យុងមធ្យម (MV) និង ខ្សែបណ្តាញបញ្ជូនចរន្តតង់
ស្យុងទាប(LV) ដែលបណ្តាលឲ្យមានដាច់ចរន្តអគ្គិសនី
ត្រង់ចំនុចបន្ទប់ភ្លើងលេខ ៧០១ ដែលស្ថិតក្នុងភូមិ សង្កាត់ខាងលើ។
បន្ទាប់ពីមានការពន្លត់អគ្គិភ័យជាស្ថាពរនាវេលាម៉ោងប្រមាណជាង៥និង០០នាទីល្ងាច ក្រុមការងារបច្ចេកទេស អគ្គិសនីសៀមរាប ទាំងអស់ បានសហការគ្នាដោយដឹកជញ្ជូនខ្សែថ្មី
មកទីតាំងកើតហេតុដើម្បីធ្វើការជួសជុល ព្រមទាំងជួយរៀប
ចំ ចាប់ភ្ជាប់ខ្សែបណ្តាញរបស់អតិថិជន ដើម្បីឲ្យបានភ្លើងប្រើប្រាស់នាវេលាយប់នេះ។
ក្រុម ការងារ បច្ចេកទេស របស់ អគ្គិសនី សៀមរាប បានខិតខំប្រឹងប្រែងជួសជុលទាំងយប់ គឺធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនអតិថិជននៅទីតាំងនេះឆាប់បានភ្លើងប្រើប្រាស់ឡើងវិញ៕
មតិយោបល់