ការវាយប្រហារដាក់គ្រាប់បែកបំផ្ទុះមួយបានកើតឡើងនៅវិហារសាសនា អ៊ីស្លាមមួយកន្លែងនៃតំបន់អាល់ចាយ៉ាន ក្នុងទីក្រុងអាល់ហាំហ្សស្ថិតនៅចម្ងាយជាង ១០០ គីឡូម៉ែត្រពីទីក្រុងបាដាត របស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ការវាយប្រហារបានធ្វើឡើងតាមរយៈការដាក់គ្រាប់បែកបំផ្ទុះតាមរថ យន្តមួយគ្រឿង និងត្រូវបានក្រុមសកម្មប្រយុទ្ធបើកបរយកមកចតចោលនៅចំណតរថយន្ត ព្រមទាំងបញ្ជាបំផ្ទុះពីចម្ងាយ។
ការផ្ទុះនេះក៏បានបណ្តាល ឲ្យរថយន្តចតនៅក្បែរគ្នាជាច្រើនត្រូវទទួលរងការឆេះបំផ្លាញ និងធ្វើឲ្យមនុស្សចំនួន ២ នាក់បាត់បង់ជីវិត ចំណែកមនុស្សចំនួន ១២ ផ្សេងទៀតទទួលរងរបួស។
មកទល់នឹងពេលនេះ មនុស្សចំនួន ១០០ នាក់ហើយបានបាត់បង់ជីវិតនៅពាសពេញប្រទេសក្នុងរយៈពេលមួយសប្តាហ៍ កន្លងមក ដោយសារការវាយប្រហារដាកគ្រឿងបំផ្ទុះតាមតំបន់អ្នករស់នៅរបស់ពួក នីកាយស៊ីអ៊ីត៕
មតិយោបល់