កណ្តាល: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង១០នាទីនៅ
លើដងផ្លូវលេខ១១៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើ មានរថយន្តម៉ាក់ HYUNDAI ប្រភេទ សណ្តោង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-9491សណ្តោងសឺមីរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A- 1327 អ្នកបើកបដោយឈ្មោះ នូ ធុយ ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិដង្គាបក្តាម ឃុំពាមមន្ទា ស្រុកកំពុងត្របែក ខេត្តព្រៃវែង ដែលបើកឆ្លងកាត់ថ្នល់ពីត្បូង ទៅជើងតាមផ្លូវលេខ ១១៦ ។
លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើជាន់ហ្វ្រាំងរលត់ម៉ាស៊ីនធ្វើអោយសឺមីរ៉ឺម៉ករុញកាច់ក្បាលរថយន្តបោកទៅបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល1Z-1065 ដែលចតនៅស្ងៀមនិងបុកមនុស្សឈររង់ចាំបងប្អូនឈ្មោះឃឹម
រ៉េត ភេទស្រី អយុ៣៤ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលឈរនៅខាងឆ្វេងដៃនៃរថយន្តបណ្តាលអោយរងរបួសស្រាល ខូចម៉ូតូនិងរថយន្តស្រលយកមករក្សាទុក្ខជាភស្តតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ឃាត់ខ្លួនអ្នកបើកបររថយន្ត។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះបណ្តាលមកពីអ្នកបើករថយន្ត ធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើកមានល្បឿនលឿន៕
មតិយោបល់