ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២៖០៥នាទីទៀបភ្លឺ មានករណីដាច់ចរន្តនៅ P1450-F1 ដែលស្ថិតនៅ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ករណីនេះ អគ្គិសនីកម្ពុជា អះអាងថា មូលហេតុដោយសារឆេះប្រអប់ហ្វុយស៊ីបចំនួនមួយប្រអប់ ហើយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីឡើងវិញ នៅមុនម៉ោង១០៖៣០នាទីព្រឹកនេះ៕
មតិយោបល់