ព័ត៌មានជាតិ

រថយន្តមួយគ្រឿងត្រូវអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ

កំពង់ធំ: កាលពីថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទីយប់ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

រថយន្តម៉ាក HYUNDAY៥ ម្ចាស់ឈ្មោះ ញៀណ ផល្លា ភេទប្រុស អាយុ ៣៤ឆ្នាំ។

ខូចខាត៖ ឆេះកាប៊ីន(ក្បាល)ទាំងស្រុង

មូលហេតុ៖ កំពុងស្រាវជ្រាវបន្ត។

ករណីនេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តស្មើនិង០៤ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ កម្លាំងសរុបចំនួន ១១នាក់៕

មតិយោបល់