ភ្នំពេញៈ ស្ត្រីជាជនរងគ្រោះម្នាក់ ជិះម៉ូតូម្នាក់ឯងតាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូមកពីក្រោយឆក់កាបូបពីចង្កេះបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវិមានសព តាមបណ្តោយផ្លូវបេតុង ចូលផ្សារព្រៃទា ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសម្តីស្ត្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី មកពីម្តុំតាខ្មៅសំដៅទៅផ្ទះដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងច្រកចូលផ្សារព្រៃទា ដោយការបូបកឹបជាប់និងចង្កេះ ខណៈជិតដល់ផ្ទះទៅហើយស្រាប់តែមានជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់ការបូបពីចង្កេះបានសម្រេច ហើយគេចខ្លួនបាត់អស់ ភ្លាមនោះគាត់ស្រែឲ្យគេឯងជួយដែរតែមិនមានអ្នកណាហ៊ានដេញនោះទេ។
ជនរងគ្រោះបន្តថា នៅក្នុងការបូបដែលត្រូវជនសង្ស័យឆក់នោះ មានលុយខ្មែរជិត១០លានរៀល និងខ្សែកផ្លាទីនមួយខ្សែ ទូរស័ព្ទដៃ២គ្រឿង និងឯកសារមួយចំនួនទៀត។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់សង្ឃឹម និងឲ្យសមត្ថកិច្ចតាមចាប់មុខសញ្ញាយកមកចាត់ការតាមនិតិវិធី ៕
មតិយោបល់