ព័ត៌មានជាតិ

ជាងជួសជុលទូរសព្ទ័ ម្នាក់រួមទាំថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១និង ២៥ នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន១ នាក់ នៅចំណុចផ្សារតាំងកសាង ភូមិចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចម្តុំរោងចក្រC៧ ភូមិចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖
ឈ្មោះ ពៅ វាសនា ហៅ ចាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ ជាងជួសជុលទូរសព្ទ័
-មានទីលំនៅផ្ទះលេខ៧ ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១ ថង់តូច
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១
-ទុយោជ័រឧបករណ៍សម្រាប់ចូកសារធាតុញៀន ចំនួន ០២
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់