ឧត្តរមានជ័យៈ ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល ក្រុង បាន ចាត់ កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ក្រុង សហការ ជាមួយ កម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាល អូរ ស្មាច់ ដឹកនាំ ដោយ លោក វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល ការងារ ប្រឆាំង គ្រឿងញៀន បានធ្វើការ បង្ក្រាប ករណី ជួញដូរ នូវ សារធាតុ ញៀន ដោយ ខុសច្បាប់១ លើក នៅវេលា ម៉ោង ១០ និង ០៥ នាទី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ ចំណុច ផ្លូវលំ គ្រួស ក្រហម ខាងជើង វត្ត គី រី មង្គល ភូមិ អូរ ស្មាច់ សង្កាត់ អូរ ស្មាច់ ក្រុង សំរោង ខេត្ត ឧត្តរ មានជ័យ។
តាមសមត្ថកិច្ច បាន ឲ្យ ដឹងថា ក្នុង កិច្ចប្រតិបត្តិការ នេះ កម្លាំងបានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន១ នាក់ មានឈ្មោះ វង្ស ក្រឹម ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ អូរ ខ្លាឃ្មុំ សង្កាត់ អូរ ស្មាច់ ក្រុង សំរោង។
សមត្ថកិច្ច បាន ឲ្យ ដឹង ទៀតថា កម្លាំងបានដកហូត បាន ថ្នាំញៀន ប្រភេទ មេ តំ ហ្វេ តា មីន យ៉ាម៉ា (wy) គ្រាប់ ពណ៌ ក្រហម ចំនួន១១១ គ្រាប់ និង ពណ៌ បៃតង ចំនួន ០១ គ្រាប់ សរុប ចំនួន ១០១ គ្រាប់ និង ទូរស័ព្ទ ដៃ ចំនួន ០១ គ្រឿង ម៉ាក SAMSUNG ពណ៌ ស។
បច្ចុប្បន្ន ជនសង្ស័យ រួម នឹង វត្ថុតាង ខាងលើ កំពុង នាំមក កាន់ អធិការដ្ឋាន នគរបាល ក្រុង សំរោង ដើម្បី សាកសួរ និង កសាង សំណុំរឿង តាម នីតិ វិធី ៕
មតិយោបល់