ព័ត៌មានជាតិ

សង្ស័យរ៉ឺម៉កបើកប៉ះម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដួល រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨និង៥៦ នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង សង្ស័យរ៉ឺម៉កបើកបរប៉ះម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់