ព័ត៌មានជាតិ

ក្មេងស្រី២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩
វេលាម៉ោង២និង ៣០ នាទីនៅចំណុចត្រពាំងបែក
ក្បាល ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ មាន
ករណីក្មេងស្រី ២ នាក់។
ដែលជនរងគ្រោះទី 1-ឈ្មោះ ឈនសុខ រក្សា ភេទស្រីអាយុ ៨ ឆ្នាំ
ទី2-ឈ្មោះសាំង កញ្ចនា ភេទស្រីអាយុ៦ ឆ្នាំទាំងពីរនាក់
មានទីលំនៅនៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ បានចុះ
លេងទឹកត្រពាំងលើ បណ្ដាលឲ្យលង់ស្លាប់ ដោយមូល
ហេតុជីតាឈ្មោះជួប សុទ្ធ អាយុ ៧៤ ឆ្នាំ បានរត់ទៅដេញ
គោដែលស៊ីដំណាំ ទុកចៅទាំងពីរនាក់ ឱ្យនៅចំណុចខាង
លើត្រឡប់មកវិញករចៅពុំឃើញ ក៏ចុះរាវរកក្នុងត្រពាំង
ទើបឃើញចៅទាំងពីរនាក់លង់ទឹកស្លាប់តែម្ដង៕

 

មតិយោបល់