ព័ត៌មានជាតិ

ជនជាតិចិន១១នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណៈស្នាក់នៅលួចលាក់ធ្វើការខុសច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលនគរបាលប៉ុស្តិ៍កាកាប១ ។ក្រោមការសម្របសម្រួលពីសំណាក់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ក្រឡាបញ្ជី ផាន់ លីវ៉ា បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិនបានចំនួន១១នាក់កាលពីវេលាម៉ង៣និង៣០ នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។ខណៈដែលជនជាតិចិនទាំងនោះកំពុងស្នាក់នៅលួចលាក់ធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែននិងគ្មានសៀវភៅការងារនៅចំណុចផ្ទះលេខ១១០C ផ្លូវ លេច១០១៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍ សែន ជ័យ ។

ជនជាតិចិនទាំង១១នាក់នោះមានស្រី០១នាក់និងមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ហើយក្នុងពេលនោះកងកម្លាំងក៏បានដកហូតបានវត្ថុតាងមួយចំនួនរួមមានកុំព្យូទ័រលើតុ២១គ្រឿង , កុំព្យូទ័រ យួរ ដៃ ០២គ្រឿង ,ទូរសព្ទ ប្រើជារួមចំនួន១១៩គ្រឿង , សម្ភារៈ ផ្ទាល់ ខ្លួន មាន ទូរសព្ទ ០៧គ្រឿង និង ឯកសារ សៀវភៅ មួយ ចំនួនទៀត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវហើយបានទទួលព័ត៌មានថាមានជនបរទេសចំនួន១០ទៅ២០នាក់កំពុងតែស្នាក់នៅក្នុងផ្ទះខាងលើដោយគ្មានលិខិតឆ្លងដែន ធ្វើការខុសច្បាប់និងគ្មានឯកសារត្រឹមត្រូវឡើយ។ខណៈនោះកម្លាំងសុំការសហការណ៍ជាមួយលោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញរួមជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលនគរបាលប៉ុស្តិ៍កាកាប១ ។ចុះទៅបង្រ្កាបនិងចាប់ខ្លួនបាន១១នាក់ព្រមទាំងវត្ថុតាងទាំងអស់ខាងលើរួចនាំយកទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

 

មតិយោបល់