ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល ៥ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខA០១ ផ្លូលេខ១៨២ ក្រុមទី២៣ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ស្ងួន ឧត្តម ហៅ ប្រិម ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៤៧B ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
-កាបូបស្ពាយមួយ ពណ៌ស្ល៊ែរ ក្នុងនោះមាន កុំព្យូទ័រឡេបថបមួយគ្រឿង (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យ និងបក្ខពួក ឆក់) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឬទ្ធី វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HM-2919 ដែលមានលេខតួនិងលេខម៉ាស៊ីន: 52345237 (ជាម៉ូតូរបស់ជនសង្ស័យ និបក្ខពួក ជិះឆក់ ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕
មតិយោបល់