ព័ត៌មានជាតិ

កូនប្រុស​អាយុ ៣​ឆ្នាំ បាញ់​ឪពុក និង ម្តាយ​ខ្លួនឯង ដែល​កំពុង​មាន​ផ្ទៃពោះ នៅ​អាមេរិក

​ក្មេងប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់ បាន​ទាញ​កាំភ្លើង​បាញ់ រះ​ទៅ​លើ​ឪពុក និង ម្តាយ​របស់ ខ្លួន ដែល​កំពុង​មាន​ផ្ទៃពោះ កាលពី​ចុង​សប្តាហ៍ មុននេះ ស្ថិតនៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ កន្លែង​នៃ​ទីក្រុង អាល់​ប៊ូ​ខ្វឺ​គេ របស់​រដ្ឋ ញូ​ម៉ិក​ស៊ី​កូ សហរដ្ឋអាមេរិក​ប៉ូលិស​ក្នុង​តំបន់ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ថា ក្មេងប្រុស​ខាងលើនេះ បាន ទាញ​យក​កាំភ្លើង​ខ្លី ចេញពី​កាបូបដៃ​របស់​ម្តាយ កាលពី​ថ្ងៃ​សៅរ៍ ហើយ​បាន​បាញ់​ចេញ​មួយ គ្រាប់​បណ្តាលឲ្យ​ត្រូវ​ចំ​ខ្នង​របស់​ឪពុក​ហើយ បាន​ធ្លាយ​ចេញ​តាម​ចង្កេះ រួច​ហួស​ទៅ​ត្រូវ​ចំ​ស្មា ខាងស្តាំ​របស់​ម្តាយ​របស់​ខ្លួន ដែល​កំពុង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​នោះ​ថែម​ទៀត​។​
សម្រាប់ ឪពុក គឺ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់ រីឯ​ម្តាយ​ដែល​កំពុង​ពពោះ ៨​ខែ វិញ​គឺ​មិនមាន​អ្វី​គ្រោះថ្នាក់​ធំដុំ​នោះទេ ប៉ុន្តែ​ស្ថាន ភាព​ព​ទារក​ក្នុង​ផ្ទៃ មិន​ត្រូវ​បាន​បញ្ជាក់ ឡើយ​។ ដោយឡែក ក្មេងប្រុស​បង្ក និង ប្អូន​របស់​គេ​ដែល​មាន​អាយុ ២​ឆ្នាំ​នោះ ត្រូវបាន បញ្ជូនទៅ ស្នាក់នៅ បណ្តោះអាសន្ន​នៅ​មន្ទីរ​គាំពារ​កុមារ ដោយ​ពួកគេ​មិន​បាន​ទទួល រងគ្រោះ​អ្វី​ឡើយ​។ ចំពោះ​ប៉ូលិស​វិញ ក៏​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់ ក្រុម​គ្រួសារ​នោះ​ដែរ​៕​
a5
ទស្សនា​ឃ្លិបវីដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់