ព័ត៌មានជាតិ

Update៖ ទុសសេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋ គិតជាទឹកប្រាក់ខាតបង់ប្រមាណ ៥០ម៉ឺនដុល្លារ

ឧត្តរមានជ័យៈ នៅវេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ០១ ខ្នងទំហំ៩ x ១២ម៉ែត្រ កម្ពស់ ២ ជាន់ ម្ចាស់ឈ្មោះគួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ករណីនេះ បណ្ដាលឲ្យរបួសមនុស្សចំនួន ១៨ នាក់ ស្រី០៧ នាក់ធ្ងន់ ០២ នាក់ (នគរបាលចំនួន ០៤ នាក់ ) និងខូចខាតផ្ទះថ្ម ០១ ខ្នង ទំហំ ៩ x ១២ ម៉ែត្រ សម្ភារៈប្រើប្រាស់ និង ឥវ៉ាន់ចាបហួយគ្រប់មុខ គិតជាទឹកប្រាក់ខាតបង់ប្រមាណ ៥០ម៉ឺនដុល្លារ។

មូលហេតុ៖ ទុសសេខ្សែភ្លើង ។

សូមបញ្ជាក់៖ អគ្គិភ័យឆាបឆេះកើតឡើងពីម៉ោង ០១យប់ ដល់ម៉ោង ៧ និង៣០ នាទីព្រឹក ទើបគ្រប់គ្រងស្ថានការណ៍បាន ដោយក្នុងប្រតិបត្តិការនេះ ដឹកនាំដោយផ្ទាល់ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៥ គ្រឿង អស់ទឹក ៥៦ឡាន៕

មតិយោបល់