ឧត្តរមានជ័យៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង២០នាទី នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថាជនរងគ្រោះឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរលក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ៤៩ឆ្នាំ បណ្តាលឱ្យមានការខូចខាតផ្ទះថ្ម១ ខ្នង ទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់២ជាន់ ដំបូលស័ង្កសី និងទ្រព្យសម្បត្តិរបស់របរប្រើប្រាស់មួយចំនួន។
ករណីខាងលើនេះកម្លាំងនគរបាលខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរៈ៩០៥ និងកម្លាំងយោធា កងរាជអាវុធហត្ថទាំងអាជ្ញាធរនិងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យសរុប៥គ្រឿង ម៉ូតូដឹកទឹកជាច្រើនគ្រឿងផងដែរដោយប្រើប្រាស់ទឹកសរុប ចំនួន៤០ឡាន ។
ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះបណ្តាលឱ្យផ្ទុះធុងហ្គាស់ ប៉ើងកញ្ចក់ទ្វា និងបង្អួច បង្កឲ្យរងរបួស អ្នកកំពុងជួយអន្តរាគមន៍ សរុបចំនួន០៩នាក់ (ស្រី៤នាក់) ក្នុងនោះ នគរបាលស្រុកចំនួន០៤នាក់ ៕
មតិយោបល់