ព័ត៌មានជាតិ

សែនរន្ធត់ណាស់! កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែជនសង្ស័យកកាំបិតអាក បណ្តាលឲ្យសម្លាប់នៅក្នុងថ្លុកឈាម

បាត់ដំបង: កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី ត្រង់ចំណុចក្រុម១ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្មដ៏សាហាវមួយកើតឡើង បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអធ័ម។

ជនសង្ស័យឈ្មោះ ជុំ ជោគជ័យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បានប្រើប្រាស់កាំបិតកញ្ចែតមួយដើម ពណ៌ខ្មៅ ធ្វើសកម្មភាពចាប់ជនរងគ្រោះពីក្រោយ ខណ:ជនរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍ហើយអាកធ្វើឲ្យដាច់សរសែបំពង់ក បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ អ៊ុន កញ្ចនា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរជាសិស្ស នៅអនុវិទ្យាល័យ ស្រុកមោងឬស្សី មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុជនសង្ស័យបានប្រើប្រាស់នូវសារធាតុញៀន ធ្វើឲ្យបាត់បង់សត្តិទើបបង្កកើតឡើងបែបនេះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់