កំពង់ឆ្នាំងៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៩៣-៤ ចំណុចផ្លូវចូលវត្តធម្មវ័ន ស្ថិតភូមិទ្រាជើង ឃុំស្រែថ្មី ករណីគ្រោះថ្នាក់ចរាចរណ៍មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានបត់ឆ្លងកាត់ផ្លូវជាតិលេខ៥ ពីជើងទៅត្បូងបានបុកជាមួយម៉ូតូមួយគ្រឿង ក្នុងដំណើរច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ ប្រុស(ធ្ងន់) ក្មេង១នាក់ ខូចម៉ូតូមួយគ្រឿង (ធ្ងន់) ។
ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនបាត់ ក្រោយមកទើបកម្លាំងរបស់អធិការដ្ឋានបានរកឃើញ រួចយកមករក្សាទុកនៅអធិការដ្ឋាន៕
មតិយោបល់