ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ: នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៤០នាទី មានគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវលេខ១៥៩c ក្នុងភូមិប្រឡាយចារ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រវាងរថយន្តធំ និងម៉ូតូៗ។

ដំណើររឿង៖ ដំបូងមានម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខគ្មានលេខតួ និងម៉ាស៊ីន៩៧២៨៧២៦ អ្នកបើកបរឈ្មោះ ភឿល ផាន់ ភេទប្រុស អាយុ ២២ឆ្នាំ (របួសបាក់ភ្លៅ ហើយស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបើកបរម៉ូតូទិសដៅពីកើតទៅលិច ពេលដល់ចំនុចកើតហេតុរេចង្កូតទៅបុករថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-1119 អ្នកបើកមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ម្ចាស់ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិព្រៃចង្ហាលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបើកបរពីលិចទៅកើតបុកចំពេញទំហឹង បណ្តាលឲ្យគ្រោះថ្នាក់នៅពេលនោះតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង រីឯសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់