ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ បែកថ្នាំដើរវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

កំពតៈ ភ្នាក់ងារPost News ប្រចាំខេត្តកំពត បានរាយការណ៍មកថា ជនជាតិវៀតណាមម្នាក់ដែលគេសង្ស័យថាញៀនថ្នាំ និងឆ្គួតជ្រូក បានដើរវាយក្បាលខ្លួនឯង រហូតហូរឈាមស្រោចពេញខ្លួន និងវាយបំផ្លាញកង់ម៉ូតូរបស់ពលរដ្ឋ ព្រមទាំងរារាំងអ្នកដំណើរ អ្នកលក់ដូរ បង្កឲ្យមានមនុស្សភ័យខ្លាចយ៉ាងខ្លាំង។

ហេតុការនេះបានកើតឡើងនៅ វេលាម៉ោង៤រសៀល ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៧ នៅចំណុចផ្លូវខាងត្បូងផ្សារសាមគ្គីខេត្តកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដែលញៀនថ្នាំខាងលើ ពុំស្គាស់អត្តសញ្ញាណច្បាស់លាស់ទេ ជាជនជាតិវៀតណាម គ្មានមុខរបរ និងទីលំនៅច្បាស់លាស់។

ចំណែកប្រភពពីពលរដ្ឋបានឲ្យដឹងថា បុរសដែលញៀនថ្នាំខាងលើ គេតែងឃើញដើរអុកឡុកគេឯងពេញផ្សារកំពតជារឿយៗ ក៏ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃប៉ុន្មានទេ តែនៅថ្ងៃនេះជនជាតិវៀតណាមមួយនេះ មានចរិតសាហាវជាងមុន គឺដើរបំផ្លាញទ្រព្យសម្បត្តិគេ ព្រមទាំងវាយក្បាលខ្លួនឯងលេងរហូតឈាមពេញមុខ សូម្បីតែសមត្ថកិច្ចក៏រូបគេមិនខ្លាចដែរ។

ក្រោយពេលជនជាតិវៀតណាមខាងលើបង្កហេតុភ្លាមៗ សមត្ថកិច្ចក្រុងកំពត បានចុះទៅណែនាំ និងអូសដៃចេញពីកន្លែងនោះ តែជនខាងលើមិនខ្លាចសមត្ថកិច្ចឡើយ នៅតែបន្តសកម្មភាពអុកឡុកថែមទៀត រហូតដល់កម្លាំងនគរបាលប្រើល្បិចលួងឲ្យជិះលើរម៉កដឹកយកទៅប៉ុស្តិ៍ តែរូបគេមិនព្រមទៅបែរជាហក់ចុះពីលើរម៉ក ហើយរត់ចូលតាមផ្ទះពេលនោះនគរបាលឃើញសភាពមិនស្រួលក៏ព្រួតគ្នាចាប់ចងដៃទៅក្រោយបណ្តើរទៅប៉ុស្តិ៍តែម្តង៕

https://youtu.be/x0hoxBNKZSM

មតិយោបល់