ព័ត៌មានជាតិ

Update៖ ភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តដឹកសម្រាមរបស់ក្រុមហ៊ុន KSWM

ព្រះសីហនុ: កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់បានស្លាប់បាត់បង់ជីវិត លើដងផ្លូវផ្លូវជាតិលេខ៤ ចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនរងគ្រោះជិះម៉ូតូម៉ាក XR230 ពណ៌ស-ក្រហម ស្លាកលេខ ភ្នំពេញ1HK-6543 ធ្វើដំណើរទៅធ្វើការពេលយប់ពីក្រុងព្រះសីហនុ ទៅព្រលានយន្តហោះកងកេង បានបុកពីក្រោយរថយន្តដែលឈប់ចត នៅពេលយប់គ្មានដាក់ស្លាកសញ្ញា បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ លើទ្រូងផ្លូវតែម្តង(មានពាក់មួកការពារ)។ ជនរងគ្រោះឈ្មោះ ញុល សារឿន ភេទប្រុស អាយុ ២៩ឆ្នាំ ធ្វើការនៅព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ មុខជំនាញខាងពន្លត់អគ្គិភ័យមានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
រថយន្តដឹកសម្រាមម៉ាក HYUNDAI ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកសម្រាម KSWM មានទីតាំងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងសមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

មតិយោបល់