ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ២និង៣៤នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ត្រង់ចំណុចអូរតាអោក ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ។
សពបុរសរងគ្រោះឈ្មោះ ឡេង លាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះពិនិត្យ និងធ្វើកោសល្យវិច័យជាក់ស្តែង សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ ដែលជនរងគ្រោះ បានរាយចរន្តភ្លើង សម្រាប់ដាក់ឆក់សត្វព្រៃ រួចក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់