ព័ត៌មានជាតិ

ផ្ទុះការរិះគន់ពេញ Facebook រឿងទង្វើឆ្គង និងប្រើសម្ដីមិនសមរម្យរបស់មន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ចូនខេត្តសៀមរាបម្នាក់

សៀមរាបៈ មានករណីភ្ញាក់ផ្អើល និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីគណនេយ្យហ្វេសបុកមួយឈ្មោះថា “Huy Ou Dom” កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានបង្ហោះសាររៀបរាប់ពីទង្វើមន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ចូនខេត្តសៀមរាបម្នាក់ បានយកជើង ទៅចង្អុលស្លាកលេខរថយន្ត ក្រោយម្ចាស់រថយន្តយកមកពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)។

ដោយគណនេយ្យហ្វេសបុកខាងលើ បានសរសេររិះគន់ ជុំវិញកាយវិការទាំងនោះថា មន្ត្រីឆៀកឡាន កំពូលឈ្លើយមែន!!! ចរិកមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួន ទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ដែលគេស្រទ្បាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើម មិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបទាល់តែសោះ។

យ៉ាងណាមិញ ភ្នាក់ងារសារព័ត៌មាន Post News យើងមិនអាចស្វែងរកប្រភពព័ត៌មានលម្អិតបានទេ ដោយយើងនឹងរង់ចាំការស្រាយបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធ ចំពោះករណីខាងលើនេះ តើដូចអ្វីដែលបានលើកទ្បើងដែរឬទេ៕

មតិយោបល់