ព័ត៌មានជាតិ

រថយន្តធន់ធំបុកហ៊ីយ៉ាន់ដាយពីក្រោយបន្តបុកម៉ូតូ និងរ៉ឺម៉កកង់បីកិនជាប់

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនមិនប្រយ័ត្នចាប់ហ្វ្រាំង មិនជាប់ជ្រុលបុកគូទរថយន្ត ហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹង រងការខូចខាតខ្ទេចកាបិនហើយ មិនទាន់អស់ល្បឿនជ្រុលបុកម៉ូតូមួយគ្រឿង និងរ៉ឺម៉កកង់បីមួយគ្រឿងទៀត កិនជាប់តែសំណាងមិនមានអ្នករងរបួស។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រស្បែកជើង តាមដងមហាវិថីឈ្នះឈ្នះ ភូមិជង្រុក ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3E-8306 ធ្វើដំណើរតាមបណ្តោយមហាវិថីវិឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខរោងចក្រក៏ចាប់ហ្វ្រាំងបន្ថយល្បឿង ខណ:កម្មករឆ្លងកាត់ភ្លាមនោះ ស្រាប់តែមានរថយន្តកុងតឺន័រសណ្តោងកន្ទុយគ្មានទូ ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-6694 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកគូទពេញទំហឹងខ្ទេចកាបិន ហើយបានទាញចង្កូតទៅខាងស្តាំ បន្តទៅបុកម៉ូតូហុងដាមួយគ្រឿង និងរ៉ឺម៉កកង់បីមួយគ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវកិនជាប់សំណាងមិនរងរបួសដល់មនុស្ស។ តែធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និងសម្រួលចរាចរណ៍រួចទំនាក់ទំនងទៅជំនាញ ធ្វើការវាស់វែងយកទៅរក្សា ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់