ព័ត៌មានជាតិ

រថយន្តកែច្នៃ បើកបុកក្មេងរត់ឆ្លងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង

កំពង់ធំ: នៅវេលាម៉ោង ២ និង៣៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាច រថយន្តកែច្នៃ បុកក្មេងរត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ។

រថយន្តកែច្នៃ ពណ៌បៃតង ស្លាកលេខគ្មាន (បើកបរទិសដៅពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកក្មេងរងគ្រោះឈ្មោះ រ៉ុង ដារុន ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

មូលហេតុជាបឋម៖ បង្កដោយក្មេងរត់ឆ្លងកាត់ផ្លូវ គ្មានអាណាព្យាបាលគ្រប់គ្រងថែរក្សា។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕

មតិយោបល់