បាត់ដំបងៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី ចំណុចចង្អើរបែកភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
យុវជនម្នាក់បានធ្វើរឿងចម្លែកមួយមុននឹងលាចាកពីក្រុមគ្រួសារ និងសាច់សាលោហិតជារៀងរហូត ធ្វើឲ្យអ្នកភូមិនិងក្រុមគ្រួសារងឿងឆ្ងល់ រកហេតុផលអត់ឃើញបានត្រឹមតែយំសោក ខណៈដែលយុវជនរងគ្រោះបានជិះម៉ូតូពីផ្ទះនៅស្រុកថ្មគោល ទៅធ្វើអត្តឃាតចង.កនៅស្រុកបវេលដោយគ្មានមូលហេតុ ។
ជនរងគ្រោះឈ្មោះ អាត់ សំអាង ហៅ គ្នាង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដំណើររឿង៖ បើយោងតាមការបំភ្លឺរបស់ឈ្មោះ អាត់ ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកសាកសពបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រហែល ៣រសៀលនាថ្ងៃទី១៥ សីហា គាត់បានឃើញកូនប្រុសគាត់ដើរនិយាយប្រាប់បងប្អូន និងជាងធ្វើផ្ទះថា ខ្លួនទៅធ្វើការហើយនៅបួរអំពិលប្រាំដើម តែខ្លួនមិនបានចាប់អារម្មណ៍ជាមួយកូនថា មានរឿងបែបនេះទេម្យ៉ាងវិញទៀតកូនរបស់គាត់ធ្លាប់ទៅមករាល់ខែថ្ងៃ ព្រោះមានផ្ទះបងប្អូននៅទីនោះផង។
គាត់បន្តថារហូតដល់ម៉ោង ៥និង៣០នាទីល្ងាចថ្ងៃដដែល មានគេតេទូរស័ព្ទប្រាប់គាត់ថា កូនគាត់ឈ្មោះ គ្នាង ចង.កសម្លាប់ខ្លួនហើយតែរូបគាត់ជាឪពុក និងបងប្អូនអត់ជឿលើដំណឹងនេះទាល់តែសោះ ព្រោះបងរបស់វា(កូនរងគ្រោះ)ឈ្មោះគា ស៊ីនឿន ភេទប្រុសអាយុ ៣៦ឆ្នាំ នៅភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល មកពីស្រែនៅភូមិបទរកា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទើបតែបានជួបនៅវេលាម៉ោង ៣និង៣០នាទី នៅនឹងផ្លូវចូលវត្តរូងជ្រៃមុននេះសោះដូច្នេះ ទើបគាត់មិនជឿលុះវេលាបន្តិចក្រោយមកក្នុងម៉ោងដដែលមានបងប្អូនមកពីខ្នាចរមាស ប្រាប់ម្នាក់ទៀតទើបគាត់ស្លុតចិត្តហើយជឿជាក់តែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច័យឃើញថា សភាពសាកសពពុំមានស្នាមរបួសអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយសមត្ថកិច្ចសន្និដ្ឋានថា ពិតជាចង.កសម្លាប់ខ្លួនឯងមែន រួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់