ព័ត៌មានជាតិ

សូមបើកបរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់!

តាកែវៈ ម៉ូតូឈប់នៅស្ងៀមរថយន្តកែច្នៃបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យក្មេងអាយុ៧ឆ្នាំម្នាក់រងរបួសធ្ងន់
កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ 1TK1ស្ថិតក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

សមត្ថកិច្ចឲ្យដឹថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តកែច្នៃនិងម៉ូតូ Honda Dream125 ស៊េរី018 ជិះគ្នាបីនាក់ឪពុក ម្តាយ និងកូនករណីនេះបណ្តាយឲ្យក្មេងប្រុសម្នាក់ដែលត្រូវជាកូនអ្នកទាំងពីឈ្មោះវ៉ាត ភារុណ អាយុ ៧ឆ្នាំ រងរបួលក្បាលធ្ងន់ធ្ងរ ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី រួចបន្តទៅមន្ទីរពេទ្យភ្នំពេញបន្ត ។

បើតាមសាក្សីបានឃើញផ្ទាល់ ក្នុងហេតុការនោះ គឺម៉ូតូឈប់នៅស្ងៀឯរថយន្តកែច្នៃបើកបរពីជើងទៅត្បូង ស្របទិសគ្នា បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យក្មេងប្រុសខាងលើរងរបួសធ្ងន់តែម្តង៕

មតិយោបល់