ក្នុងជំនួបសម្តែងការគួរសម និងជម្រាប លាសម្តេច អគ្គមហា ពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា
ឯកឧត្តម ង៉ូ អាញ ហ្ស៊ុង (Ngo Anh Dung)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ សង្គមនិយម វៀតណាមបាន ថ្លែងពីគម្រោង នៃការ បង្កើតឲ្យមាននូវសាលាមិត្តភាពរវាងកម្ពុជា និងវៀតណាមនាពេលខាងមុខ ដែលនឹងត្រូវចំ ណាយទឹកប្រាក់ប្រមាណជាង២ លានដុល្លារអាម៉េរិក។
ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចពញាចក្រី ហេង សំរិន បានឲ្យដឹងថា ឯកឧត្តម ង៉ូ អាញ ហ្ស៊ុង បានជម្រាបសម្តេច ហេង សំរិន ថា គម្រោងបង្កើត សាលាមិត្តភាពនេះ គឺដើម្បី បង្ហាញពីទំនាក់ទំនងការទូត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្មយូរអង្វែង រវាងប្រទេសវៀតណាម ជាមួយនឹងកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តម កែវ ពិសិដ្ឋ បានឲ្យដឹងថា សមភាគីទាំងពីបានប្តេជ្ញាចិត្តដោយសន្យាបន្តពូនជ្រុំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀត និងបានសម្តែង នូវការ ពេញចិត្តចំពោះទំនាក់ទំនងការទូត នយោបាយ និងពាណិជ្ជកម្ម ដែលបាន នាំមកនូវលទ្ធផលវិជ្ជមាន ជាច្រើនឥតគណនា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ ស្តែងក្នុង ឆ្នាំ២០១៣ ទំហំ ពាណិជ្ជកម្ម ទ្វេភាគីរវាងវៀតណាម និងកម្ពុជាបានកើនឡើងប្រមាណ៣ ៥០០ លានដុល្លារអាម៉េរិក ហើយមកដល់បច្ចុប្បន្នទំហំវិនិយោគរបស់វៀតណាមនៅកម្ពុជាមាន ទឹក កើនឡើងរហូតដល់ជាង២ ៥០០ លានដុល្លារអាម៉េរិក។
នៅឆ្នាំ២០១៣ ការដោះដូរទំនិញទ្វេភាគី ខាងកម្ពុជាបាននាំចេញទៅកាន់វៀតណាមប្រ មាណ៥០០ លាន ដុល្លារអាម៉េរិក ដែលសុទ្ធសឹងតែជាផលិតផលកសិកម្មដូចជាស្រូវ ដំឡូងមី សណ្តែក និងកៅស៊ូជាដើម។ ចំណែកវៀតណាមវិញ បាននាំចូលមកកាន់កម្ពុជាមានតម្លៃរហូត ដល់ចំនួន៣ ០០០ លានដុល្លារអាម៉េរិក ដែលភាគច្រើនជាផលិតផលសម្រេចសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគមួយផ្នែកធំ។ ជាមួយនឹងកំណើននេះ ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបានព្យាករណ៍ថា ក្នុង ឆ្នាំ២០១៤ នេះ ទំហំពាណិជ្ជ កម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹង កើនឡើងដល់៤ ០០០ លានដុល្លារអាម៉េរិក ហើយនៅឆ្នាំ២០១៥ នឹងកើនឡើងដល់៥ ០០០ លាន ដុល្លារអាម៉េរិក។
សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាន៍ថា វៀតណាមគឺជាដៃគូវិនិយោគ ពាណិជ្ជ កម្មដ៏មាន សក្តានុពលក្នុងនាមប្រទេសជិតខាងរបស់កម្ពុជា។ រដ្ឋសភាកម្ពុជាគាំទ្រដល់កិច្ចសហ ប្រតិបត្តិការ លើគ្រប់វិស័យ ដែលស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរបានធ្វើការរួមគ្នា និងជំរុញ ឲ្យបន្តបង្កើន នូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ សម្តេចបញ្ជាក់ថា ក្នុងនីតិកាលទី៥នេះ សភា ប្រទេសទាំងពីរ នឹងមានការចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងបន្ថែម ក្នុងន័យបន្ត ពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងស្ថាប័នរដ្ឋសភាទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។
បច្ចុប្បន្ននេះក្រុមហ៊ុនរបស់វៀតណាម ដែលមកវិនិយោគនៅកម្ពុជាមានទាំងផ្នែកសេវាកម្ម និងកសិកម្ម ជាអាទិ៍ ផ្នែកអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ មន្ទីរពេទ្យ រោងចក្រផលិតជី កៅស៊ូ ជាដើម ហើយ លើវិស័យដំណាំកៅស៊ូការវិនិយោគកំពុងមានការកើនឡើង។
របាយការណ៍ពីសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ន នេះ មានក្រុមហ៊ុន របស់ប្រទេសវៀតណាមចំនួន១៨ កំពុងវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា ក្នុង ខេត្តចំនួន៧ មានដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ ព្រះវិហារ សៀមរាប និងស្ទឹងត្រែង ដោយសម្រេចការដាំដុះ បានចំនួន ៨៥ ០០០ ហិកតា គិតត្រឹមដំណាច់ឆ្នាំ២០១៣ ហើយគ្រោងដាំ បន្តឲ្យសម្រេចបាន១០ ម៉ឺនហិកតានៅ ឆ្នាំ២០១៥។ ទឹកប្រាក់សម្រាប់គម្រោងដាំដុះនេះមានចំនួន សរុប១ ០០០ លានដុល្លារអាម៉េរិក ដោយ ត្រូវបានចំណាយលើការដាំដុះអស់ប្រមាណជាង៦០០ លានដុល្លារអាម៉េរិកហើយ បើគិតត្រឹមដំណាច់ ឆ្នាំ២០១៣ កន្លងទៅនេះ៕
មតិយោបល់