ព័ត៌មានជាតិ

រកឃើញអ្នកបើករថយន្តព្រូនិងកម្មករ១៣នាក់មានផ្ទុកនូវសារធាតុញៀន

កំពង់ចាមៈ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះធ្វើតេស្តទឹកម៉ូត
ស្វែងរកសារធាតុញៀនលើអ្នកបើកបរយានជំនិះ និងយានយន្តគ្រប់ប្រភេទ។

លុះមកដល់វេលាម៉ោង៧យប់ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្គន់តាមបណ្តោយផ្លូវជាតិលេខ០៦ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ និងនៅចំណុច(មុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍)ផ្លូវ លេខ៦០ ស្ថិតនៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំង និងជំនាញការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ជំនាញអធិការដ្ឋានស្រុកជើងព្រៃ និងជំនាញអធិការដ្ឋានស្រុកព្រៃឈរ ចុះត្រួតពិនិត្យធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត ព្រូរ និងកម្មករ ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន១០៣គ្រឿង ម៉ូតូ ចំនួន០៩គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប១១២នាក់។

រកឃើញអ្នកជាប់់សារធាតុញៀនចំនួន១៣នាក់ និងឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៧គ្រឿង ម៉ូតូចំនួន០៣គ្រឿង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿងនិងពូថៅ០១ដើម រក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បន្តនីតិវិធីបញ្ជូនទៅតុលាការ៕

មតិយោបល់