ព័ត៌មានជាតិ

ស្ទុះទៅវាយជនរងគ្រោះមួយដៃជាំភ្នែកខាងស្តាំ រួចគេចខ្លួនបាត់ចុងក្រោយខ្នោះ

កណ្តាល: ហិង្សាដោយចេតនាកើតហេតុថ្ងៃទី ០៦ខែកញ្ញាឆ្នាំ២០១៩ ម៉ោង១៣និង១៧នាទីចំណុចជិតស្រះទឹកភូមិព្រែក
ហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រិត រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ មុខរបរ នៅផ្ទះ ។
ជនសង្ស័យឈ្មោះ សឿន គីមស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួន ។
វត្ថុតាងចាប់យកដាវសាមមូរ៉ៃដែកចំនួន១ ប្រវែង១៦២សង់ទីម៉ែត្រម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន
(ម៉ាទឹកកកice)ចំនួន០១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ប៉ះពាល់ឈ្មោះរិត រតនា មានរបួសស្នាមជាំភ្នែកខាងស្តាំ ។

សមត្ថកិច្ចឲ្យដឹងថាកាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានដើរដល់ចំណុចមាត់ស្រះទឹក ក៏ជួបនិងជនសង្ស័យ ហើយជននោះបានសួរទៅ ជនរងគ្រោះថា មានស្គាល់អ្នកណាបញ្ចាំកង់ដែរឬទេ? ភ្លាមនោះជនរងគ្រោះក៏និយាយថា បងឯងដើរលួចកង់គេមកទៀតហើយ ប្រយ័ត្នម្ចាស់គេទាន់ជាប់គុកទាំងអ្នកលួចទាំងអ្នកបញ្ចាំ ដោយឮដូចនេះ ធ្វើឲ្យជនសង្ស័យខឹងយ៉ាងខ្លាំង ហើយស្ទុះទៅវាយជនរងគ្រោះមួយដៃបណ្តាលឲ្យជាំភ្នែកខាងស្តាំ រួចក៏គេចខ្លួនបាត់តែម្តង។
លុះដល់ថ្ងៃទី៧ ខែឆ្នាំដដែល វេលាម៉ោង១៧និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងវត្ថុតាង នៅចំណុចផ្ទះរបស់ជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់